ថាតើនៅពេលដែលយើងចង់បង្ហាញអំពីការធ្វើអ្វីមួយដូចជា ការបង្រៀនអំពីមេរៀន photoshop, flash ឬ មេរៀនផ្សេងៗទៀតដែលមានការពិបាកក្នុងការពន្យល់ដោយការសរសេរ តើយើងត្រូវ ធ្វើដូចម្តេច? វិធីដែលល្អនោះគឺយើងអាច ថតរាល់សកម្មភាពនៃការអនុវត្តរបស់យើង ជាវីដេអូ ដោយប្រើកម្មវិធីថត screen មួយចំនួនដូចខាងក្រោម។
១. CamStudio
CamStudio គឺជាកម្មវិធីថត screen ឥតគិតថ្លៃមួយ ដែលអាចឲ្យយើងថត screen និង សម្លេង នៅលើកុំព្យូទ័រ ហើយយើងអាចរក្សាទុកឯកសារវីដេអូរបស់យើងនោះជា ទំរង់ AVI ឬ SWF។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )
២. Jing
Jing មានលទ្ធភាពពីរគឺ អាចថត screen ជារូបភាព និង វីដេអូ។ វាអាចឲ្យយើងបន្ថែម textboxes, arrows និង ចំនុច highlight ជាចតុកោណកែង។ យើងអាចថតសម្លងជាមួយនឹង microphone ទៅឲ្យវីដេអូ របស់យើងបានយ៉ាងប្រសើរ។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window ) , មេក ( Mac )
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window ) , មេក ( Mac )
៣. Webinaria
វាគឺជាកម្មវិធីថត screen ឥតគិតថ្លៃ ដែលមានភាពងាយស្រួលក្នុងការប្រើ។ វាអាចថត screen ជាឯកសារទំរង់ AVI និង FLV។ លក្ខណៈពិសេសរបស់វានោះ គឺ វាអាចបញ្ជូលនូវវីដេអូផ្សេង ទៀតដូចជា Webcam ជាមួយនឹង ដំណើរការការថត screen របស់យើង។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )
៤. BB FlashBack Express
BB FlashBack Express គឺជា version មួយដែលអាចឲ្យយើងប្រើដោយឥតគិតថ្លៃ។ យើងអាចថត screen ពីវីដេអូ, screen និង សម្លេង។ វាអាចរក្សាទុកជាឯកសារវីដេអូ ទំរង់ជា AVI ឬ FLV។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )
៥. Wink
Wink គឺជាកម្មវិធី សម្រាប់បង្កើត tutorial និង presentation ហើយវាអាចថត screen ជារូបភាព និង អាចឲ្យយើងបន្ថែម ប្រអប់, ប៊ូតុង, ចំណងជើង និង ផ្សេងៗទៀត ដើម្បីធ្វើការពណ៌នាផ្សេងៗ។ វាអាចនាំចេញជាប្រភេទឯកសារ .EXE, .FLV, .HTML និង ជាច្រើនទៀត។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window ), លីនុច ( Linux )
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window ), លីនុច ( Linux )
ប្រភពដើម www.itkonkhmer.com
0 comments:
Post a Comment