បើនិយាយអំពីតួនាទីរបស់វាគឺ អាចអោយយើង កែប្រែសំឡេង Remixedសំឡេង ហើយនៅក្នុងនោះវាមានផ្សំជាមួយកម្មវិធីអានភាសាអង់គ្លេសជាសំឡេងអោយយើងផងដែរ។ លើសពីនេះទៅទៀតវាក៏អាច ថតនូវសំឡេងក្នុង System ឬថតសំឡេងពេលដែលយើងកំពុងជជែកជាមួយអ្នកណាម្នាក់តាមប្រព័ន្ធ Skype ឬ Yahoo Messanger អីជាដើម។
កម្មវិធីនេះអាចធ្វើបានជាមួយ ទំរង់ឯកសារ (Extension) ជាច្រើនដូចជា wma mp3 video mp4 លើសពីនេះទៅទៀតវាអាចអោយយើងភ្ជាប់ទៅកាន់ទំព័រ youtube.com ដើម្បី ទាញវីដេអូមកដើម្បីធ្វើការកែប្រែ (Edit) ។
យើងក៏អាចយកកម្មវិធីនេះប្រើប្រាស់ដោយច្រៀងខារ៉ាអូខេ រួចថតសំឡេងក៏បានដែរ ព្រោះខ្ញុំធ្លាប់សាកល្បងធ្វើវាជាច្រើនដងមកហើយ។ ដូចនេះដោយគិតថាកម្មវិធីល្អ ហើយជាកម្មវិធី ឥតគិតថ្លៃ (មានដែនកំណត់សម្រាប់ Tools មួយចំនួន) នោះខ្ញុំសូមយកមកចែកជូនបងប្អូនទាំងអស់គ្នា។ បើចាប់អារម្មណ៍សូមចុចទីនេះ ។
0 comments:
Post a Comment