កម្ម​វិធី​ថត screen ជា​វីដេអូ ឥត​គិត​ថ្លៃ​ទាំង ៥ ដែលល្បីជាងគេ


ថា​តើ​នៅ​ពេល​ដែល​យើង​ចង់​បង្ហាញ​អំពី​ការ​ធ្វើ​អ្វី​មួយ​ដូច​ជា ការ​បង្រៀន​អំពី​មេរៀន photoshop, flash ឬ មេរៀន​ផ្សេង​ៗ​ទៀត​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​ពន្យល់​ដោយ​ការ​សរសេរ ​តើ​យើង​ត្រូវ ធ្វើ​ដូច​ម្តេច​? វិធី​ដែល​ល្អ​នោះ​គឺ​យើង​អាច ថត​រាល់​សកម្មភាព​នៃ​ការ​អនុវត្ត​របស់​យើង ជា​វីដេអូ ​ដោយ​ប្រើ​កម្ម​វិធី​ថត screen មួយ​ចំនួន​ដូច​ខាង​ក្រោម​។

១. CamStudio

CamStudio គឺ​ជា​កម្ម​វិធី​ថត screen ឥត​គិត​ថ្លៃ​មួយ ដែល​អាច​ឲ្យ​យើង​ថត screen និង សម្លេង នៅ​លើ​កុំព្យូទ័រ ហើយ​យើង​អាច​រក្សា​ទុក​ឯកសារ​វីដេអូ​របស់​យើង​នោះ​ជា ទំរង់ AVI ឬ SWF។
ប្រព័ន្ធ​ប្រតិ​បត្តិការ : វីនដូ ( Window )

២. Jing

Jing មាន​លទ្ធភាព​ពីរ​គឺ អាច​ថត screen ជា​រូប​ភាព និង វីដេអូ។ វា​អាច​ឲ្យ​យើង​បន្ថែម textboxes, arrows និង ចំនុច highlight ជា​ចតុកោណ​កែង។ យើង​អាច​ថត​សម្លង​ជា​មួយ​នឹង microphone ទៅ​ឲ្យ​វីដេអូ របស់​យើង​បាន​យ៉ាង​ប្រសើរ​។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window ) , មេក ( Mac )

៣. Webinaria

វា​គឺ​ជា​កម្ម​វិធី​ថត screen ឥត​គិត​ថ្លៃ ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ។ វា​អាច​ថត screen ជា​ឯកសារ​ទំរង់ AVI និង FLV។ លក្ខណៈ​ពិសេស​របស់​វា​នោះ គឺ វា​អាច​បញ្ជូល​នូវ​វីដេអូ​ផ្សេង ទៀត​ដូច​ជា Webcam ជា​មួយ​នឹង ដំណើរ​ការ​ការ​ថត screen របស់​យើង​។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )

៤. BB FlashBack Express

BB FlashBack Express គឺជា version មួយ​ដែល​អាច​ឲ្យ​យើង​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​។ យើង​អាច​ថត screen ពី​វីដេអូ, screen និង សម្លេង។ វា​អាច​រក្សា​ទុក​ជា​ឯកសារ​វីដេអូ ទំរង់​ជា AVI ឬ FLV។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window )

៥. Wink

Wink គឺ​ជា​កម្ម​វិធី សម្រាប់​បង្កើត tutorial និង presentation ហើយ​វា​អាច​ថត screen ជា​រូប​ភាព និង អាច​ឲ្យ​យើង​បន្ថែម ប្រអប់, ប៊ូតុង, ចំណង​ជើង និង ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើ​ការ​ពណ៌នា​ផ្សេង​ៗ។ វា​អាច​នាំ​ចេញ​ជា​ប្រភេទ​ឯកសារ .EXE, .FLV, .HTML និង ជា​ច្រើន​ទៀត​។
ប្រព័ន្ធប្រតិបត្តិការ : វីនដូ ( Window ), លីនុច ( Linux )

ប្រភពដើម www.itkonkhmer.com

0 comments:

Post a Comment

 

BlogRoll

Lor separat

Lorem ipsum dolor

Blogroll

About

Search

ស្ដាប់វិទ្យុ

Tequilas Flamejantes








Blog Archive

Popular Posts

About